កាប៊ុល៖ មន្រ្តីសន្តិសុខលោកខាងលិចនៅរដ្ឋធានីអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធនេះថា អ្នកការទូតជាង ២.២០០ នាក់ និងជនស៊ីវិលដទៃទៀត ត្រូវបានជម្លៀសចេញពីជើងហោះហើរយោធាចេញពីទីក្រុងកាប៊ុល។
មន្រ្តីរូបនោះបាននិយាយថា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើពេលណាការហោះហើរស៊ីវិលនឹងបន្តពីទីក្រុងកាប៊ុលទៀត។
គួររំលឹកថា ការជំលៀសអ្នកការទូតនិងជនជាតិអាហ្វហ្គានីស្ថានចេញពីប្រទេស ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាន់ទីក្រុងកាប៊ុល។ NR