មែលប៊ន៖ ប៉ូលីសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរឹបអូសការដឹកជញ្ជូនហេរ៉ូអ៊ីនដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេស ដែលមានតម្លៃប្រមាណ ១៤០ លានដុល្លារអូស្រ្តាលី (ប្រហែល ១០៤ លានដុល្លារអាមេរិក) និងចាប់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ ពីបទនាំចូលថ្នាំញៀនខុសច្បាប់។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនទម្ងន់ ៤៥០ គីឡូក្រាម (៩៩០ ផោន) ដែលធ្ងន់ដូចទៅនឹងព្យាណូ ត្រូវបានគេរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញក្បឿងសេរ៉ាមិចតាមសមុទ្រដែលត្រូវបានបញ្ជូនពីប្រទេសម៉ាឡេស៊ីមក ហើយផ្ញើទៅកាន់អាជីវកម្មនៅទីក្រុងមែលប៊ន។
យ៉ាងណាម៉ិញ ប៉ូលីសមិនបានប្រាប់ឈ្មោះបុរសដែលត្រូវចាប់ខ្លួននោះទេ ដែលជាការអនុវត្តធម្មតានៅក្នុងប្រទេសអូស្រ្តាលី លុះត្រាតែប៉ូលីសចាត់ទុកថាការកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីផលប្រយោជន៍ក្រុមគ្រួសារជនរងគ្រោះ ឬសាធារណជន។
គួររំលឹកថា បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទនាំចូលនិងប៉ុនប៉ងកាន់កាប់នូវបរិមាណពាណិជ្ជកម្មនៃថ្នាំ ដែលគ្រប់គ្រងនៅតាមព្រំដែន។ ប៉ូលីសបាននិយាយទៀតថា ទោសអតិបរមាគឺការដាក់ពន្ធនាគារអស់មួយជីវិត។ NR