ប្រធានាធិបតីនៃប្រទេសម៉ាលី លោក Ibrahim Boubacar Keita បានចុះចេញពីតំណែងហើយបន្ទាប់ពីត្រូវ បានចាប់ខ្លួនដោយទានហាននៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ ។នេះបើតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ។
លោកត្រូវបានពួកយាធាធ្វើរដ្ឋប្រហា ចាប់បង្ខំអោយចុះចេញពីតំណែង ។លោកប្រធានាធិបតី រូបនេះមានវ័យ៧៥ឆ្នាំ ដោយលោកបាននិយាយថា លោកមិនចង់ឱ្យមានការបង្ហូរឈាម ដើម្បី រក្សាអំណាចរបស់លោកឡើយ។ ក្នុងសន្ទរកថា តាមទូរទស្សន៍ លោកបាននិយាយបន្តថា លោកសម្រេចចិត្តរំលាយរដ្ឋាភិបាល និងសភាចោលផងដែរ។
ការសម្រេចលាលែងពីតំណែងប្រធានាធិបតីរបស់លោក Ibrahim Boubacar Keita ធ្វើឡើង តែប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយពីរូបលោក និងនាយករដ្ឋមន្ត្រី Boubou cisse ត្រូវគេនាំទៅ កាន់ជំរំយោធា មួយស្ថិតនៅក្បែរទីក្រុងបាម៉ាកូ។លោក Ibrahim Boubacar Keita ជាប្រធា នាធិ បតីនៃប្រទេសម៉ាលី នៅឆ្នាំ២០១៣ ។លោក Ibrahim Boubacar Keitaបានឈ្នះឆ្នោតអាណត្តិទី២ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨៕SP