ប៉ូលីស៤នាក់ត្រូវបណ្តេញចេញពីការងារដោយសារតែក្នុងប្រតិបត្តិការចាប់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់បណ្តាលអោយស្លាប់
នេះជាករណីដ៏អយុត្តិធម៌ដែលទើបតែកើតឡើងកាលពីថ្ងៃច័ន្ទនៅទីក្រុងមីនៀប៉ូលីស សហរដ្ឋអាមេរិក។ ក្នុងវីដេអូរយះពេល10នាទីដែលធ្វើឲ្យផ្ទុះកំហឹងតាមបណ្តាញសង្គមទូទាំងពិភពលោក George Floyd ដែលជាជនជាតិអាមេរិកស្បែកខ្មៅបានស្លាប់បាត់បង់ជីវិតនៅពេលដែលប៉ូលីសចាប់ខ្លួនគាត់ពីបទជាប់សង្ស័យប្រើប្រាស់ក្រដាស់ប្រាក់ក្លែងក្លាយ។ គាត់បានស្លាប់ទាំងដៃជាប់ខ្នោះ ដោយសារមន្ត្រីប៉ូលីសមួយរូបប្រើជង្គង់ជាន់ទៅលើករបស់គាត់រហូតដល់គាត់ដាច់ខ្យល់ស្លាប់។
នៅមុនពេលគាត់ស្លាប់ គាត់បានអង្វរថា គាត់ឈឺចាប់ក្នុងខ្លួនហើយពិបាកដកដង្ហើម ប៉ុន្តែមន្ត្រីបូលីសនៅតែមិនអើពើរនូវការអង្វររបស់គាត់។ ក្រោយមក មន្ត្រីប៉ូលីស4នាក់ដែលជាប់ពាក់ព័ន្ធក្នុងហេុតការណ៍នោះត្រូវបានបណ្តេញពីការងារ ដោយមិនមានការចោទប្រកាន់ពីរដ្ឋអាជ្ញាសហព័ន្ធឡើយ។ ការស្លាប់របស់លោកGeorge Floyd បានធ្វើឲ្យប្រជាជនរាប់រយនាក់ចុះផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារកយុត្តិធម៌ ហើយនិងស្នើរឲ្យបញ្ឈប់ការរើសអើងនិងអំពើរហឹង្សាប្រឆាំងនិងជនជាតិស្បែកខ្មៅ។