ថៃ ៖ អាជ្ញាធរថៃបានចុះបង្រ្កាបរោងចក្រផលិតឡេលាបធ្វើឲ្យស្បែកសដែលមិនមានអាជ្ញារប័ណ្ណត្រឹមត្រូវចំនួន ៤ កន្លែងផ្សេងគ្នានិងរឹបអូសបានឡេដែលមានតម្លៃសរុបប្រមាណជា ៥០០០០០ បាត (១៦ ៥៩៧ ដុល្លារអាមេរិក)។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា រោងចក្រផលិតឡេទាំងនោះមានទីតាំងស្ថិតនៅក្នុងខេត្ត Chachoengsao, Sa Kaeo, Chon Buri និងខេ្ត Ayutthaya ហើយនៅក្នុងប្រតិបត្តិការណ៍បង្រ្កាបនេះប៉ូលិសថៃបានរកឃើញវត្ថុតាងជាច្រើនដូចជា ក្រឡសម្រាប់ដាក់ឡេចំនួន ១៩៨៩ ឡេលាយចំនួន ៥២៣ ស្បោង វីតាមីន c ចំនួន ៣០ បំពង វត្ថុធាតុដើមសម្រាប់ផលិតជាឡេចំនួន ៨០ គីឡូក្រាម និងឧបករណ៍សម្រាប់ផលិតឡេជាច្រើនទៀតផងដែរ។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា “ឡេរបស់កម្ពុជា លាបហើយធ្វើឲ្យស្បែកសរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ ទោះបីជាស្បែកខ្មៅយ៉ាងណាក៏ដោយ”។ យ៉ាងណាក្តី បើយោងតាមការអាជ្ញាធរថៃបានបានឲ្យដឹងថាក្នុងឡេទាំងអស់នេះសុទ្ធតែមានផ្ទុកនូវជាតិបារត អាស៊ីតរីណូទីក ស្តេរ៉ូអ៊ីត និងសារធាតុគីមីជាច្រើនទៀត ដែលអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពស្បែកអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ អាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា ក្នុងការបង្រ្កាបនេះប៉ូលិសថៃក៏បានឃាត់ខ្លួនជនខិលខូចពាក់ព័ន្ធក្នុងករណីនេះជាច្រើននាក់ផងដែរ ហើយពួកគេនឹងត្រូវប្រឈមនឹងការជាប់គុក ៦ខែ និងពិន័យជាប្រាក់រហូតដល់ ៥០ ០០០ បាត (១ ៦៥៩ ដុល្លារអាមេរិក) ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ