ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋ ថា ជំងឺកូវីដ-១៩ នៅជាមួយពលរដ្ឋក្នុងរយៈពេលវែង ដែលពិបាកនឹងប៉ាន់ប្រមាណ ហើយ ត្រូវការពារ ការចម្លងវីរុស កូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗ ជាចាំបាច់។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល អានដោយ លោក ម៉ម ប៊ុនហេង នៅក្នុងសន្និសី ទសារព័ត៌មាន ស្ដីពី ស្ថានភាពជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា «យើងទាំងអស់គ្នាត្រូវដឹ ងថា វីរុសកូវីដ-១៩ នៅជាមួយយើងនៅក្នុងរយៈពេលវែង ដែល ពិបាកនឹងប៉ាន់ប្រមាណបាន ហើយ ការការពារការចម្លងវីរុស កូវីដ-១៩ គឺត្រូវផ្ដើម ចេញពីបុគ្គលម្នាក់ៗ ជាចាំបាច់»។

លោកប្រកាស ធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ បន្ដការប្រុងប្រយ័ត្នខ្ពស់ជាប់ ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលត្រូវសាមគ្គីភាពគ្នាដោយមិនត្រូវម៉ាក់ងាយ ឬរើសអើងគ្នានោះឡើយ។បើទោះបីកម្ពុជាឃើញថា ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ នៅកម្ពុជាមិនមានករណីថ្មីក៏ដោយ ប៉ុន្ដែបណ្ដាលប្រទេសជាតិខាងរបស់កមញពុជា និងសកល លោក បាននិងកំពុងមានការរាតត្បាតជំងឺនេះខ្លាំងនៅឡើយ ហើយអាកាសធាតុ ក្ដៅ  និងភ្លៀង អាចទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ ឡើយ។

ជាថ្មីម្ដងទៀត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បុគ្គលគ្រប់រូប ត្រូវបន្ដអនុវត្តវិធាន ការ ការពារខ្លួនសាមញ្ញៗ ដូចខាងក្រោម ៖ ត្រូវលាងដៃឲ្យបានញឹកញាប់ កាត់បន្ថយជាអតិបរិ មានូវការយកដៃ មកប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ត្រូវរក្សាចម្ងាយលើសពី១.៥ម៉ែត្រ ជាដើម។

សូមរំលឹកថា គិតត្រូវថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជា បានព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ-១៩ កើនដល់១១៩នាក់ ហើយនៅសល់៣នាក់ទៀត ខណៈចំនួនអ្នកឆ្លងសរុប នៅកម្ពុជា ១២២នាក់៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ