ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ នេះ បន្ទាប់ពីបានពន្យល់សំណូមពរ និង អំពាវនាវដដែលជាដដែលមក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានព្រមានអំពីគ្រោះថ្នាក់ នៃ ជំងឺកូវីដ ១៩ មកលើកកម្ពុជា ជាលើកទី ២ ថា កម្ពុជា មិនទាន់មានវិធានការក្តៅទេ ប៉ុន្តែសូមសាធារណជនទាំងអស់ កុំធ្វេសប្រហែសឱ្យសោះ សូមកុំចាំដល់ឃើញក្តារមឈូស ទើបស្រក់ទឹកភ្នែក។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយ ដោយរួមទាំងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ផង បានព្រមានម្តងហើយម្តងទៀតថា កម្ពុជា មិនត្រឹមតែមិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ កម្ពុជា ថែមទាំងអាចរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ហើយវាអាចជាការវាយប្រហារធ្ងន់ធ្ងរជាងអ្វីដែលកម្ពុជា បានជួបនាពេលនេះ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ