ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបកស្រាយថា សមត្ថកិច្ចព្រះសី ហនុ ពុំបានឃាត់ ឬចាប់ ដូចគណនេយ្យហ្វេសប៊ុកឈ្មោះ San Prum បានលើកឡើងឡើយ។

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បកស្រាយបែបនេះក្រោយពីមាន គណនេយ្យហ្វេស ប៊ុក ឈ្មោះ San Prum ដែលបានបង្ហោះនៅពេលថ្មីៗ ដោយមានខ្លឹមសារទាំងស្រុងថា «សូមឯកឧត្តម នាយឧត្តមសេនីយ៍ នេតសាវឿន ជួយពិនិត្យករណីចាប់មនុស្ស និងឡាន នៅខេត្តព្រះសីហនុ ក្នុងខែធ្នូ ឆ្នាំ២០១៩ ក្រោយមកមនុស្សត្រូវដោះលែងវិញ ដោយគ្មាន ទោស ប៉ុន្តែហេតុអី មិនឲ្យឡានគេវិញ? ឬយកលេសថា ទុកឡានជាវត្ថុតាងបទល្មើស?

ក្នុងពេលដែលតុលាការខេត្ត ព្រះសីហនុ បញ្ជាក់ថា គ្មានកំណត់ហេតុឃាត់ ឡានហើយ នគរបាលខេត្តក៏ឆ្លើយថា មិនដឹង ដោយសារពេលនោះ គឺជាបន្ទុកការងាររបស់ នាយកដ្ឋាន ប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្មខុសច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ចំពោះព័ត៌មានរឿងឃាត់ចាប់រថយន្ត ខាងលើ ខាងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ ពុំបានឃាត់ ឬចាប់នោះទេ ហើយ ក៏មិនមានខាងនាយកដ្ឋានជំនាញមកសហការណ៍ ចាប់ឬឃាត់ក្នុងករណីខាងលើនោះ ជាមួយសមត្ថ កិច្ចខាងស្នងការនគរបាលខេត្តព្រះសីហនុនោះដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ