ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ លើបុរសជនជាតិបារាំង។

នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏ប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ 

សូមជម្រាបថា គិតត្រឹម ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ