បាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានចេញសេចក្តីព្រមាន និងសម្របសម្រួលជា មួយប្រតិបត្តិករទូរសព្ទ ដើម្បីផ្ញើសេចក្តីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋ ខណៈពលរដ្ឋថៃ ជិតជិត១៤ ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់ខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានបង្ហាញថា ប្រជាពលរដ្ឋចំនួន ១៣៦២១៩គ្រួសារនៅក្នុងខេត្តចំនួន៧ នៅភាគខាងត្បូងប្រទេសថៃ ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមសប្តាហ៍នេះមក។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា នាយកដ្ឋានបញ្ជាក់ថា ភូមិចំនួន១៨៨៤ ក្នុងស្រុកចំនួន៥០ នៃខេត្ត Surat Thani, Nakhon Si Thamma rat,Songkhla ,Pattani, Yala, Narathiwat និងខេត្តសាទុន កំពុងស្ថិតនៅ  ក្រោមផ្ទៃលម្ហទឹក។

សាធារណជនក៏ត្រូវបានជំរុញឱ្យទាញយកកម្មវិធី «ការជូនដំណឹងពីគ្រោះមហន្តរាយថៃ» ដើម្បីតាមដានព័ត៌មាន និងការព្រមានចុងក្រោយបង្អស់។ គួរបញ្ជាក់ថា ប្រជាជនត្រូវបានជំរុ  ញឱ្យទូរសព្ទទៅ  លេខ១៧៨៤ ដើម្បីរាយការណ៍ពីគ្រោះអាសន្ន ឬស្វែងរកជំនួយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ