ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មីទេ
3 ឆ្នាំ មុន
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបានអោយដឹងថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១១នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៣៧នាក់ (គ្មានអ្នកស្លាប់)៕EB