ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺកូវីដ-១៩ អាចបំផ្លាញ ដល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាបានឡើយ ព្រោះកម្ពុជា ជាប្រទេសមានសក្តានុ ពលខ្ពស់លើវិស័យ កសិកម្មខណៈបណ្ដាប្រទេសនានាអាចផ្អាកទិញ សម្លៀកបំពាក់ ទំនិញផ្សេងៗ និងដំណើរកម្សាន្ត តែមិនអាចបញ្ឈប់ការបញ្ជាទិញស្បៀងអាហារឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា « កូវីដអាចបំផ្លាញយើងក្នុងកម្រិត ណាមួយ តែមិនអាចសម្លាប់យើងបានទេ! មូលហេតុអីបានខ្ញុំធានាថាមិនអាចសម្លាប់យើងបាន? ធ្វើយ៉ាងម៉េចកុំឲ្យខ្មែរខ្វះអង្ករស៊ី ខ្វះអង្ករច្រកឆ្នាំង»។

សម្ដេចតេជោបន្ដថា «អីចឹងបានជាវិស័យកសិកម្មឥឡូវនេះ មិនមែនត្រឹមតែជាសក្តានុពល តែវាក៏ជា ឱកាសព្រមគ្នា ព្រោះអីនៅលើពិភពលោកគេអាចកាត់បន្ថយការជិះយន្តហោះ យន្តហោះធ្លាប់តែមួយ ថ្ងៃៗ ៤០០ជើងទៅ៥០០ជើង ចុះស្រុកខ្មែរ។ឥឡូវក្នុង១ថ្ងៃចុះប្រហែលតែ១០ជើងប៉ុណ្ណឹងទេ»។

សម្ដេចតេជោបន្ថែមថា ថាបណ្ដាប្រទេសមួយចំនួន នៅលើសកលលោកអាចផ្អាក ធ្វើដំណើរកម្សាន្ត នានាមកកាន់កម្ពុជា និងផ្អាកទិញទំនិញមួយចំនួនរបស់កម្ពុជាបាន តែគេមិនអាចផ្អាកទិញស្បៀង ពីកម្ពុជាបានឡើយ។

សម្ដេចតេជោបញ្ជាក់ថា ដូច្នេះប្រទេសដែលបានផលិតស្បៀងដូចជាកម្ពុជាជាដើម ជាប្រទេស តែត្រូវប៉ាន់ ដែលបណ្ដាប្រទេសនៅលើពិភពលោក ត្រូវការបញ្ជាទិញ។ កម្ពុជានឹងប្រែក្លាយ វិបត្តិកូវីដ១៩នេះ ឲ្យទៅជាឱកាសសម្រាប់វិស័យកសិកម្មក្នុងការពង្រីកទីផ្សារនាំចេញ ប្រភេទស្បៀងនានា ដែលកម្ពុជាសម្រេចបាន ទៅកាន់បណ្ដាប្រទេសនានា នៅលើសកលលោក ផងដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៩៧នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ សរុបចំនួន១៤០នាក់។ ខណៈអ្នកកំពុងសម្រាក ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ចំនួនសរុប៥៥៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ