ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំរៀបចំ ទទួលទេវតានៅថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហានា ពេលខាងមុខ ព្រោះពលរដ្ឋបានរៀបចំទទួលទេវតា តាមផ្ទះរួចហើយ កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសាកន្លងទៅ ។

ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវ ថ្ងៃ១៧ដល់២១ គឺចូលឆ្នាំ តែចូលឆ្នាំលើកនេះមិនបាត់ ទទួលទេវតាទេ ព្រោះទេវតា យើង បានទទួលតាមផ្ទះកាលពីចូលឆ្នាំខ្មែរ ថ្ងៃមុនរួចហើយ។ចឹងយើងគ្រាន់តែយកពេលនោះដើម្បី និងសម្រាកកម្សាន្តជាពិសេសមន្រ្តីរាជការ ចំពោះកសិករគាត់គ្មានថ្ងៃសៅរិ៍ថ្ងៃអាទិត្យសម្រាកទេ»។

សូមជម្រាបថា នាពេលកន្លងមក លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានស្នើឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះជំងឺ កូវីដ-១៩ ក្នុងឱកាសឈប់សម្រាក ចាប់ពីថ្ងៃទី១៧-២១ ខែសីហា នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យឈប់សម្រាក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ។ ការឈប់នេះដើម្បីសងជំនួស ដែលមិនបានឈប់ថ្ងៃចូលឆ្នាំខ្មែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ