ភ្នំពេញ ៖ ឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង, នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២៕EB