ក្រសួងសុខាភិបាល សម្រេចកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ។
យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ តុលា ឆ្នាំ២០២១ បានឲ្យដឹងថា នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ មានវិសាលភាពអនុវត្តទូទាំងប្រទេស៕