(មានវីដេអូ) ជនជាតិវៀតណាមម្នាក់ បង្ហោះវិដេអូសកម្មភាពជីកយករ៉ែត្បូង នៅខេត្តមណ្ឌលគិរី ខណៈប្រជាជនខ្មែរ ប្រតិកម្ម និងមិនពេញចិត្ត ចំពោះវិដេអូ និងរូបភាពមួយចំនួន
មណ្ឌលគិរី ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិវៀតណាមម្នាក់ បានបង្ហោះ រូបភាពជាច្រើន រួមទាំងវីដេអូមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដោយឆេកអ៊ីន នៅខេត្តមណ្ឌលគិរី ដោយសរសេរជាភាសាវៀតណាមថា «Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản”» បកប្រែជាភាសាខ្មែរ ថា ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញ ងាយស្រួលឡើយ»។
ការបង្ហោះរូបភាព នឹងវីដេអូ ភ្ជាប់ជាមួយខ្លឹមសាររបស់វៀតណាមម្នាក់នោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសង្កេតឃើញថា ជនជាតិវៀតណាមម្នាក់នោះបានបញ្ជាក់ទីតាំងនៅក្នុងការបង្ហោះច្បាស់លាស់គឺបានឆេកអ៊ីន នៅខេត្តមណ្ឌលគិរី។
ក្រោយពីមានការបង្ហោះវីដេអូ បុរសជនជាតិវៀតណាមនោះហើយ ឃើញថាមានប្រជាជនខ្មែរជាច្រើន បានចូលខំមិន និងស៊ែរព្រមទាំងប្រតិកម្មមិនពេញចិត្តចំពោះការវីដេអូ នឹងរូបភាពមួយចំនួនផងដែរ។
យ៉ាងណាមិញ ក្រោយពីបានបង្ហោះពីជនជាតិវៀតណាមនោះមក ហើយមានប្រតិកម្មពីសំណាស់ប្រជាពលរដ្ឋមួយចំនួននោះ គេពុំទាន់ឃើញមានអាជ្ញាធរណាមួយបកស្រាយលំអិតពីករណីនោះទេ ថាតើជនជាតិវៀតណាមម្នាក់នោះពិតជាកំពុងតែធ្វើអាជីវកម្ម នៅលើទឹកដីខេត្តមណ្ឌលគិរី ឬយ៉ាងណា?ហើយប្រសិនបើនៅក្នុងខេត្តមណ្ឌលគិរីពិតមែននោះ ថាតើអាជីវកម្មទាំងអស់នោះស្របច្បាប់ដែរឬទេ?
គួរបញ្ជាក់ផងដែរថា អ្នកលេងបណ្ដាលសង្គមហ្វេសប៊ុកមួយចំនួន បានលើកឡើងថាអាចមានការភ័ណ្ឌច្រឡំ ក្នុងការឆេតអ៊ីន ដោយសារកន្លែងប្រកបអាជីវកម្មរបស់ជនជាតិវៀតណាមម្នាក់នោះនៅក្បែរខ្លាំងជាមួយដែនដីរបស់ប្រទេសកម្ពុជា។ទោះមានហេតុផលយ៉ាងនេះក៏ដោយ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនរងចាំការស្រាយបំភ្លឺពីអាជ្ញាធរ ថាតើរឿងនេះពិតជានៅក្នុងទឹកដីខេត្តមណ្ឌលគិរី ឬនៅក្នុងប្រទេសវៀតណាមវិញទេ។