អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទការសែត ស្ដីពី«វឌ្ឍនភាពទិសដៅការងារបន្ដរបស់ក្រសួងការពារជាតិ»
4 ឆ្នាំ មុន
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងការពារជាតិ» នៅវេលាម៉ោង០៩:៣០នាទី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់សាធារណៈឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងការពារជាតិ ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
វាគ្មិនដែលនិងចូលរួម នៅក្នុងសន្និសីទនេះ គឺលោកឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងមានការសម្របសម្រួលពី លោកផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕