ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវពលរដ្ឋខ្មែរនៅជប៉ុនសូមបង្កេីនការប្រុងប្រយ័ត្នពីជំងឺកូវីត-១៩
4 ឆ្នាំ មុន
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុនសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
បន្ថែមពីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋបាលក្រុងតូក្យូស្នើជៀសវាងការជួបជុំគ្នាមិនបាច់នៅទីសាធារណ: រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ៕
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃ សេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ទួលទានអាហារនៅភោជនីយដ្ឋាន។