សម្ដេចតេជោ ហ៊ុន សែន ៖ សូម្បីកំពង់ផែរាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯង មិនបានកង្វល់អំពីសន្ដិសុខជាតិកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សូម្បីរឿងកំពង់ផែសមុទ្ររាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈ នៃការធ្វើបដិវត្តពណ៌ ផ្ដួលរំលំរដ្ឋាភិបាល។
នាឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនអត់ឱនឱ្យនរណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេច ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សម្ដេច បន្ដថា បណ្ដាប្រទេសដទៃ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។ សម្តេច បញ្ជាក់ថា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»។
សម្ដេច បញ្ជាក់ទៀតថា «សូម្បីរឿងកំពង់ផែសមុទ្ររាម ក្លាយទៅជាកង្វល់របស់ពួកអ្នកឯង នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្ដែអ្នកឯងបានបង្ហាញពីកង្វល់អំពីរបស់អ្នកឯង ប៉ុន្ដែអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ នៃការផ្ដួលរំលំ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា សម្ដេច គិតជាបានទទួលបានព័ត៌មានដល់ល្អៗច្រើន នៅពេលដែលអតីតយុវជន នៃគណបក្សប្រឆាំង មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្នុងរយៈពេល ប៉ុន្មានអាទិត្យចុងក្រោយនេះ ថា «ពួកគេមិនចាំបាច់ប្រើរដ្ឋាភិបាលទេ គេប្រើអង្គការក្រៅរដ្ឋាភិបាល គឺគ្រប់គ្រាន់ហើយ ដើម្បីបំផ្លាញ»៕EB