កម្ពុជា មានថ្មភ្នំច្រើនកន្លែង ប៉ុន្ដែថ្មគ្រប់លក្ខ័ខណ្ឌ ដើម្បីយកមកសាងសង់ មិនមានច្រើននោះឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជា មានថ្មភ្នំជាច្រើនកន្លែង ប៉ុន្ដែថ្មគ្រប់លក្ខ័ខណ្ឌ សម្រាប់សាងសង់ការដ្ឋានានា មិនមានច្រើនកន្លែងឡើយ។
នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនសាងសង់គម្រោងកំណត់ផ្លូវជាតិលេខ៧ មានភាពងាយស្រួល ព្រោះថ្ម សម្រាប់សាងសង់ នៅជិតការដ្ឋានតែម្ដង។
សម្ដេចតេជោ បញ្ជាក់ថា «ប្រទេសរបស់យើងគិតជាមានថ្មីច្រើន ក៏ប៉ុន្ដែថ្មីដែលគ្រប់លក្ខ័ខណ្ឌសម្រាប់សាងសង់ មិនមានច្រើនកន្លែងនោះទេ។ មានកន្លែងខ្លះយើងត្រូវដឹកជញ្ជូន មកពីចម្ងាយ ដើម្បីទទួលបានការសាងសង់។
សម្ដេចតេជោ បកស្រាយថា មិនមែនថ្មគ្រប់កន្លែងសាងសងផ្លូវបាននោះទេ ព្រោះថ្មីខ្លះរឹង ថ្មខ្លះនៅខ្ជី ដូច្នេះទើបមិនអាចយកធ្វើជាសម្ភារសំណងបានឡើយ។ លើសពីនេះ សម្តេច ក៏បានថ្លែងអំណរគុណចំពោះ មិត្តចិន បានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍប្រទេសកម្ពុជា សម្តេច ក៏រីករាយបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនផងដែរ៕EB