ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យក្រុមកីឡាករ-កីឡាការិនី ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃទេ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូស បញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រហើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវចំណាយថវិកាអស់ប្រមាណជា ១១៨លានដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅអ្នករិះគន់មួយចំនួន ពាក់ព័ន្ធនឹងការធ្វើជាផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអ្នករិះគន់ពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣នេះ គួរតែទៅរៀនសូត្របន្ថែម ព្រោះនេះជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ដែល ២ឆ្នាំម្ដង ត្រូវរៀបចំម្ដងម្នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ