ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសេចក្ដីសម្រេច ស្ដីពីការចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានតួនាទីភារកិច្ចដូចជា ៖ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំការផ្សព្វផ្សាយគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្ត។

លើសពីនេះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត រៀបចំគោលការណ៍ វិធានការ និងផែនការអនុវត្តតាមដំណាក់កាលនីមួយៗ, សហការណែនាំដល់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យរៀបចំផែនការសកម្មភាពជាក់ស្ដែងដើម្បី អនុវត្តផែនការសកម្មភាព, រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តផែនការសកម្មភាពតាមដំណាក់កាលនីមួយៗ និងជំរុញ ឱ្យក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ជាងនេះទៅទៀត សហការដឹកនាំជំរុញឱ្យមានចលនាប្រឡងប្រណាំងតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីវាយតម្លៃលក្ខណសម្បត្តិរបស់ភូមិ ឃុំ សង្កាត់ និងបុគ្គលដែលមានស្នាដៃក្នុងការចាត់តាំង អនុវត្តចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ