អ៊ីតាលី៖ប៉ូលីសនៅភាគឥសានប្រទេសអ៊ីតាលីបានដាក់ពង្រាយឧស្ម័ នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ាដែលកំពុងអង្គុយនៅកំពង់ផែ Trieste ក្នុងការប្រឆាំងទៅនឹងការដា ក់ឱ្យប្រើប្រាស់នូវបណ្ណសុខភាព Green Passដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងនឹងស្ថានភាពសុខភាព។

រដ្ឋាភិបាលអ៊ីតាលីបានអនុម័តច្បាប់មួយនៅក្នុងខែកញ្ញាដែលតម្រូវឱ្យកម្មករនិយោជិតទាំងអស់បង្ហាញប័ណ្ណ Covid Green Pass ដែលផ្តល់ភស្តុតាងអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងលទ្ធផលតេស្តអវិជ្ជមានឬការជាសះស្បើយពីមេរោគថ្មីៗ។  ច្បាប់ Covid តឹងរ៉ឹងបំផុតនៅលើពិភពលោកគឺជាលើកទីមួយសម្រាប់អឺរ៉ុប។

បួនថ្ងៃបន្ទាប់ពីបាតុកម្មបានចាប់ផ្តើមនៅកំពង់ផែប៉ូលីសបានទាមទារឱ្យក្រុមអ្នកតវ៉ាចាកចេញពីតំបន់នោះ “ក្នុងនាមឈ្មោះច្បាប់” មុនពេលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹក។ ហ្វូងបាតុករដែលប្រមូលផ្តុំគ្នាត្រូវបានគេស្រែក “ សេរីភាព! សេរីភាព!” ។

ក្រុមអ្នកតវ៉ាបាននិយាយថាពួកគេមានបំណងធ្វើបាតុកម្មមួយទៀតនៅកំពង់ផែទ្រីត្រេសនៅថ្ងៃទី ៣០ ខែតុលា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តទទូចលើតម្រូវការ Covid PassឬGreen Passនេះ សម្រាប់កម្មករ។កា រប៉ាន់ស្មានបានបង្ហាញថាប្រហែល ៤០% នៃកម្មករនៅកំពង់ផែទ្រីត្រេសមិនត្រូវបានចាក់វ៉ាក់សាំងទេនេះហើយ កាលពីដើមខែនេះអ្នកបោះឆ្នោត ៤.៥% នៅក្នុងការបោះឆ្នោតអភិបាលក្រុងបានគាំទ្រគណបក្សប្រឆាំងវ៉ាក់សាំង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ