ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទងបញ្ហានៅអ៊ុយក្រែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរទាំងនេះ ។

ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។

យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នៅក្នុង ឱកាស គម្រប់ ខួប មួយឆ្នាំ  នៃ សង្គ្រាម នៅ អ៊ុយ ក្រែ ន  ប្រទេស ចិន  បាន ដើរតួនាទី ឈានមុខ មួយ  ក្នុងការ ស្វែងរក សន្តិភាព បញ្ចប់សង្គ្រាម នៅ អ៊ុយ ក្រែ ន  ដោយ លើកឡើង សំណើ ដែលមាន ១២ ចំណុច» ។ 

សម្ដេចគូសបញ្ជាក់ថា «កម្ពុជា គាំទ្រសំណើរ១២ ចំណុចរបស់ប្រទេសចិន ដោយសារសំណើរបស់ប្រទេសចិន ចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជាអធិបតេយ្យភាព បូរណភាព ដែនដី និង ឯករាជ្យភាព»។ 

សម្ដេចតេជោ បន្ថែមថាសំណើខាងលើបានអំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធា ហើយសម្ដេចក៏បាន គូសបញ្ជាក់ថាតាមបទពិសោធន៍សង្គ្រាម គឺជា មធ្យោបាយដ៏អាក្រក់បំផុត សម្រាប់បញ្ចប់ឯ បទឈប់បាញ់គឺជាមធ្យោបាយល្អបំផុត ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ សំណើរនេះក៏បានអំពាវនាវឲ្យ មានកិច្ចសន្ទនា សន្តិភាព និងបញ្ឈប់ទណ្ឌកម្ម ជាឯកតោភាគី ផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ