ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសូមកុំ យក ជីវិតប្រជាជនកម្ពុជាទៅធ្វើតេស្តចំពោះការរកឃើញឱសថថ្មីឲ្យសោះ គឺរងចាំគេរកឃើញ រួច យើងយកមកប្រើប្រាស់។ 

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២៣សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា៖«សូមកុំយកប្រជាជនកម្ពុជាដែលគេហៅថាធ្វើតេស្តឱសថដែលគេទើបផលិតឲ្យសោះ គឺទុកឲ្យគេធ្វើតេស្តសម្រាប់ប្រជាជនគេទៅ ហើយបើមានប្រសិ ទ្ធភាព ចាំយើងយកមក។គេផលិតហើយគេមិនហ៊ានធ្វើតេស្តប្រជាជនគេផងបញ្ជូនឲ្យខ្មែរ ខ្មែប្រុងទទួលអាបែបហ្នឹងខ្ញុំមិនលេងជាមួយទេ»។

សម្តេចតេជោក៏បានលើកឡើងថាសម្តេចនៅចាំច្បាស់គឺកម្ពុជាមិនមែនជាធុងសំរាមនៃការបោះចោទនូវបច្ចេកវិទ្យាហួសសម័យនោះទេ។ខ្ញុំប្រកាសនៅឆ្នាំ១៩៨៨  អីញ្ចឹងកម្ពុជា អត់ ត្រូវទទួលនូវអ្វីដែលជារបស់ហួសសម័យនោះទេរាប់ទាំងប្រព័ន្ធទាក់ទិននឹងឌីជីថលផង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ