ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកលែងទោសលោក ហូរ វ៉ាន់ អតីតមន្ដ្រីគណបក្សប្រឆាំង និងផ្ដាំផ្ញើឱ្យលោក មកស្រុកខ្មែរវិញមក ខណៈសម្ដេច នឹងលើកលែងទោស ដល់អ្នកផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី ផងដែរ។

នាឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីថា មិនលើកលែងដល់ទណ្ឌិតសម រង្ស៊ី តែក្រៅពីនោះ សម្តេច នឹងលើកលែងទោសឱ្យផងដែរ។

សម្ដេចតេជោ  បានបញ្ជាក់ថា «កូនអា វ៉ាន់ គឺជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន នៅភ្នំពេញ ។ អាវ៉ាន់ អាញផ្ដាំទៅ មកស្រុកមក ហែងទៅតាមគេធ្វើអី មក អាញលើកលែងទោសឱ្យ ដែលហែងចង់មក។ ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ គឺកំចាត់តែ អាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាកទេ ក្រៅពីនោះ ផ្ដាច់ខ្លួន គឺលើកលែងទោសឱ្យ និយាយគ្នាឱ្យច្បាស់ៗចឹង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ