ខេត្តកំពត៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយមិត្តចិន មានចំនួន ១៤ពាន់ ៥រយលានដុល្លារអាមេរិកកើន ១៩%ធៀបនឹងឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុ ណភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា «ឆ្នាំនេះទំហំពាណិជ្ជកម្ម កម្ពុជា-ចិនមានចំនួនរហូតដល់១៤ពាន់៥រយលានដុល្លារ អាមេរិកមានកំណើនដល់១៩ភាគរយ ហើយនៅពេលខាងមុខខ្ញុំសង្ឃឹមថានឹងមាន សត្ថភាពនាំ ទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចិន ផ្តល់អាទិភាពខ្ពស់អនុគ្រោះពន្ធរហូដល់៩៧, ៤៣%»។

ការធ្វើទំនាក់ទំនងជាមួយប្រទេសចិនត្រូវបាន សម្តេចតេជោ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំប្រទេសជំនាន់មុន គឺសម្តេចព្រះបាទព្រះបរមរតនកោដ្ឋ ដែលបានធ្វើការទំនាក់ជាមួយថ្នាក់ដឹកនាំជំ នាន់មុនរបស់ប្រទេសចិនដែលបានបន្សល់ទុកនូវស្នាក់ដៃរហូតដល់ក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួម និងមិត្តដែកថែបនឹងជោគវេសនារួមរវាងកម្ពុជា -ចិន។ ចិនតែងតែផ្តល់នូវអ្វី ដែល កម្ពុជាមានតម្រូវការជានិច្ច ។

សម្តេច បញ្ជាក់ទៀតថា «អ្វីដែលសំខាន់នោះគឺមិត្តចិនបានផ្តល់មកកម្ពុជាផ្តល់នូវអ្វីដែលចង់បាន ដើម្បីមកអភិវឌ្ឍន៍ប្រទេស  ដែលចំណុចនេះមិនមែនយើងចង់កសាងផ្លូវ លេខ ៣៥, ៣១  តែបែជាម្ចាស់ឥនទានលើកកន្លែងផ្សេងនោះទេគឺចិនធ្វើតាមការចង់បានរបស់យើង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ