ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះបុគ្គលណានិយាយគ្មានការពិត ហើយប្រមាថទៅលើគណបក្សប្រជាជនកម្ពុជា។ 

នាឱកាសអញ្ជើញចុះពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីថ្ងៃនេះទៅ មិនត្រូវលើកលែងជាដាច់ខាតចំពោះអ្នកណាដែលប្រមាថមកលើគណបក្សប្រជាជនកម្ពុជា។ សូមអ្នកយកគំរូតាមការផ្សាយពាណិជ្ជកម្ម គេមិនដែលនិយាយអាក្រក់ពីផលិតផលអ្នកដទៃលើកខ្លួនឯងនោះទេ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ម្សិលមិញនេះ គេបានចេញសេចក្ដីថ្លែងការណ៍មួយថា គណបក្សប្រជាជនកម្ពុជាគាបសង្កត់»។ សម្តេច បន្តថា «តើគាបសង្កត់កន្លែងណា។ បើអ្នកឯងចេញសែកអត់លុយ រឿងអីគេមិនចាប់ដាក់គុក រឿងអីក៏តែងតែចោទថាជារឿងនយោបាយ បើអ្នកចេញសែកអត់លុយហើយតុលាការគេចាប់ខ្លួននោះ សមហេតុផលណាស់ ហេតុអីបាននិយាយចោទប្រកាន់ថាជារឿងនយោបាយ »។

សូមបញ្ជាក់ថា កម្លាំងនគរបាល នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ បានឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ