សម្ដេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ-១៩
2 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ-១៩
តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩។ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន»។
សូមរំលឹកថា កាលពីថ្ងៃទី២៨ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្ដើមធ្វើចត្តាឡីស័ក ក្រោយពី សម្ដេចតេជោ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩៕EB