សៀមរាប់ ៖ នាពេលថ្មីៗនេះ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ  បានសហការជាមួយ ភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ កំបូល  រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន  ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើលើកក្រោយទៀត រួចបានឲ្យគាត់ទៅទស្សនាប្រសាទបន្តទៀត។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលការពារបតិកភណ្ឌ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា ក្រោយពីបុរសម្នាក់សរសេរនៅលើជញ្ជាំងប្រាសាទរួច ភាគីពាក់ព័ន្ធ បានធ្វើការណែនាំ និងអប់រំទៅលើបុរសម្នាក់នោះ រួចឲ្យគាត់ទៅទស្សនាប្រសាទបន្ដទៀត។

ក្រោយពី នាយកដ្ឋាននគរបាលការពារបតិកភណ្ឌ បានបង្ហោះនៅលើបណ្ដាញសង្គមប៊ុកនោះ ធ្វើឲ្យមហាជន អ្នកបណ្ដាញសង្គមហ្វេសប៊ុក បានរិះគន់បុរសនោះយ៉ាងខ្លាំងថា អត់ចេះថែរក្សាសម្បត្តិបតិកភណ្ឌខ្មែរសោះ ដែលបូព្វបុរសខ្មែរបានកសាងទុកឲ្យកូនចៅជំនន់ក្រោយទុកមើល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ