ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ 

សូមបញ្ជាក់ថា នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាព សេដ្ឋកិច្ចមួយផ្នែក ពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ១៩ ជាមួយនឹងការរឹតបន្ដឹងលើវិធានការសុខាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ