ភ្នំពេញ ៖ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្ដេច នឹងពិនិត្យទៅលើការចាក់វ៉ាក់សាំងដូសទី ៥ លើមន្រ្តីជួរមុខ ព្រោះមិនមានការលំបាកណាមួយ សម្រាប់ខ្វះវ៉ាក់សាំងចាក់ប្រជាពលរដ្ឋនោះទេ។

តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ដើម្បីជៀសវៀងនូវការភាន់ច្រលំណាមួយ ទោះបី ខ្ញុំថាវាជាកក្តាព្វកិច្ច នៃការចាក់វ៉ាក់សាំង តែវាមិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ ការប្រើពាក្យថា កក្តាព្វកិច្ច អាចមានការភាន់ច្រលំ ប៉ុន្តែ អ្វីដែល ខ្ញុំនិយាយ នៅក្នុងដូសទី៣ នេះ គឺបងប្អូនចាក់លើគោលការណ៍ស្មគ្រ័ចិត្ត ហើយបើទោះបីជាបងប្អូន មិនបានចាក់ក៏មិនមានច្បាប់ណាមួយ តម្រូវឱ្យមានការផាកពិន័យ នឹងវិធានការរដ្ឋបាលនោះទេ តែខ្ញុំនៅតែទទូចឱ្យបងប្អូនយើង ទៅទទួលយកដូសទី ៣ ហើយប្រសិនបើបងប្អូនយើង មានការពេញចិត្ត និងមកទទួលដូសទី ៤ បន្ថែមទៀត»។

សម្ដេចតេជោ បន្ដថា «យើងនឹងពិនិត្យលើការចាក់ដូសទី ៥ លើមន្រ្តីជួរមុខរបស់យើង យើងមិនមានការលំបាកណាមួយ សម្រាប់ការខ្វះវ៉ាក់សាំងចាក់សម្រាប់បងប្អូននោះទេ ប៉ុន្តែ អ្វីដែល ខ្ញុំអំពាវនាវ និងចង់បានបំផុត គឺឱ្យបងប្អូនមកទទួលវ៉ាក់សាំងដូសទី៣ នេះតែម្តង ដែលសម្រាប់ពលរដ្ឋ ៦ លាន ៤ សែននាក់ ដែលមិនទាន់មកទទួលវ៉ាក់សាំងដូសទី ៣ នៅឡើយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ