ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាស មិនគាំទ្រការនាំចូលជ្រូកពីថៃ ព្រោះជាការសម្លាប់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា។

ក្នុងចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថា មានក្រុមហ៊ុនមួយ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំនាំជ្រូក ១លានក្បាលពីថៃ។ តែសម្ដេច បានចារទៅវិញថា ឲ្យសិក្សាសិន»។

សម្តេចតេជោ មានប្រសាសន៍ថា «បើសិនជាយល់ព្រមឲ្យនាំជ្រូកចូលពីថៃ នោះជាការសម្លាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ តែបើមានការនាំចូលជ្រូកពីក្រៅ គឺត្រឹមតែបំពេញតម្រូវការក្នុងស្រុក ដែលយើងខ្វះខាតជាង ១០% បានហើយ»។

សម្តេចតេជោ បានជំរុញឲ្យប្រជាកសិករ ដាំដុះដំណាំបង្ការ និងចិញ្ចឹមសត្វ ជាពិសេសជ្រូក ត្រី កង្កែប ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ