ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចិត្តឡើងវិញ គឺមិនសុំUN ពន្យារពេល ការវិលត្រឡប់ របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រោយពីទទួលបាននូវពេល
វេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ ។ នៅព្រឹកនេះ ខ្ញុំបានសម្រេចឡើងវិញ
គឺមិនសុំពន្យារពេលការវិលត្រឡប់ របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវ ទៅជំនួសនោះទេ”។
សម្ដេចតេជោ រៀបរាប់ថា ការរៀបចំពេលវេលា របស់អង្គការសហប្រជាជាតិ បានផ្តល់ឲ្យកម្ពុជា រៀបចំការធ្វើចត្តាឡីស័ក បានងាយស្រួល ដើម្បី
ទប់ស្កាត់ការនាំចូលកូវីត១៩ មកក្នុងប្រទេសនោះ គឺ ,ទី១-មកពីប្រទេសម៉ាលី ខែកញ្ញា២០២០ ,ទី២-ស៊ូដង់ខាងត្បូង ខែតុលា២០២០ ,ទី៣-អាហ្រ្វិកកណ្តាល ខែវិច្ឆកា២០២០ និងទី៤-លីបង់ ខែមករា២០២១ ។សម្ដេចតេជោ បន្ថែមថា សូមនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើ រៀបចំខ្លួនដើម្បីវឹលត្រឡប់ និងសូមនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួន ចេញដំណើរតាមការចាត់ចែង របស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិ។សម្ដេចតេជោ បន្ថែមថា បើទោះបីកម្ពុជា ជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីត១៩ បន្ថែម ដោយប្រទេស ដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅក៏កំពុងមានការវាយលុក ដោយកូវីត១៩ ក៍ដោយ ក៍រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ ចោលភារកិច្ច ក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានា ក្រោមឆត្រ របស់របស់អង្គការ សហប្រជាជាតិនោះឡើយ ។
ជាងនេះទៅទៀត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា “យើងចូលរួមដោយស្មគ្រ័ចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិក
អង្គការសហប្រជាជាតិ”។សូមរំលឹកថា ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាសម្ដេចនឹងស្នើទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឲ្យពន្យាពេលបញ្ជូន កងទ័ពមួកខៀវ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ