ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់បន្ថែមទៀតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នាំចូលពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ 

យោងតាម សេចក្ដីប្រកាស ព័ត៌មាន  នៅថ្ងៃទី១២  ខែកក្កដា ឆ្នាំ ២០២០ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៥៦នាក់ ក្នុងនោះជាសះស្បើយ១៣៣នាក់ ,កំពុងសម្រាកព្យាបាល២៣នាក់ និងមិនមានករណីស្លាប់ទេ។ 

ក្រសួងបន្ថែមថា អ្នកទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។

ក្រសួងបានឱ្យដឹងថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបទាំងអស់ចំនួន ៩៤នាក់ (ស្រី ៣នាក់ និង មានបុរសជនជាតិម៉ាឡេស៊ី ០១នាក់) ហើយក្នុងចំនួន ៩៤នាក់នេះ មាន ៨០នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ