ភ្នំពេញ ៖ លោក វង្សី វិសិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា ទោះបីជាវិបត្តិកូវីដ១៩បានវាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ តែ៥ខែដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានសភាពវិជ្ជមាន ដដែល។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជ រដ្ឋាភិបាលបានដាក់ចេញនាពេលកន្លង មកក្នុង ការឆ្លើយ តបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិសុទ្ធ បានថ្លែងថា ៥ខែនេះ វិស័យកាត់ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុ ទីផ្សារអឺរ៉ុបនិងអាមេរិកមួយចំនួន បានផ្អាកការបញ្ជា ទិញសិន ព្រោះតែវិបត្តិកូវីដ១៩ ។
លោកបន្តថា «ប៉ុន្តែយើងមើលវត្ថុផ្សេងទៀតដែល យើងនាំចេញ យើងអត់ទាន់ធ្លាក់ ។ ឧទាហរណ៍ ទំនិញកសិកម្ម ទំនិញមែនកាត់ដេរដូចជា កង់ អេឡិចត្រូនិច វាកើន។ ៥ខែដំបូងនេះ ការនាំចេញរបស់យើង ធៀប នឹងឆ្នាំទៅ មិនទាន់អវិជ្ជមានទេ នៅបូកនៅឡើយទេ»៕EB