ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពី ការ បង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា «ម.ធ.ត» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ម.ធ.ត ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធ នៃថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ម.ធ.ត មានទីស្នាក់ការកណ្ដាលនៅក្នុងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្ថិតនៅតាមបណ្ដោយរុក្ខវីថីដូនពេញ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ