ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូល ចោមចៅ គឺកំពុងតែសម្រុកធ្វើយ៉ាងសកម្ម ដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់»។
សម្តេចតេជោ កំពុងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យចរន្តសេដ្ឋកិច្ចជាតិ ដំណើរការប្រក្រតី នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩៕EB