ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័ត និងកែតម្រូវពាក្យពេចន៍មួយ ចំនួនលើសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម»។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមរំលឹកថា អនុលោមតាមច្បាប់ ស្ដីពី ការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាល បានកំណត់ឲ្យមានអាជីវកម្មកាស៊ីណូ នៅកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ