ប្រេស៊ីល៖ បើទោះបីជាស្ថិតនៅតំបន់ដាច់ស្រយ៉ាលយ៉ាងណា ក៏ពេលនេះជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុសកូរ៉ូណា ។ ការឆ្លងនេះ ជាករណីថ្មីដែលបានរកឃើញនៅក្នុងចំណោមកុសសម្ព័ន្ធជាង ៣០០ នៅប្រទេសប្រេស៊ីល។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ diarioonline ។

ជាមួយគ្នានោះ ស្រ្តីម្នាក់ ដំបូងគេបំផុត ដែលមានអាយុ២០ឆ្នាំ មកពីកុសសម្ព័ន្ធ Kokama រស់នៅតំបន់ Santo Antonio ជិតព្រំប្រទល់ជាមួយប្រទេសកូឡំប៊ី ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ។
សូមបញ្ជាក់ថា ករណីខាងលើនេះកំពុងតែបង្កជាក្តីបារម្ភកាន់តែខ្លាំង ចំពោះបញ្ហាប្រព័ន្ធផ្គត់ផ្គងសុខាភិបាល ព្រោះជាវាបានកើតឡើងនៅតំបន់ដាច់ស្រយាល ដែលមានភូមិសាស្រ្តស្មុកស្មាញបំផុត៕ PN



អត្ថបទទាក់ទង
- 
                                                        
                                                        ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់ 
- 
                                                        
                                                        សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល 
- 
                                                        
                                                        ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត 
 
                         
                         
                                             
                                             
                                            