សម្តេចហ៊ុន សែន គ្រោងចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល។
បើគ្មានអ្វីប្រែប្រួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ដើម្បីដំណើរការចុះត្រួតពិនិត្យរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៩ មិថុនានេះ បានបើកកិច្ចប្រជុំជាមួយនឹងក្រុមការងារដែលពាក់ព័ន្ធ ដើម្បីរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេច ហ៊ុន សែន។ ក្នុងប្រជុំនេះដឹកនាំដោយលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
គួរបញ្ជាក់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។គម្រោងសាងសង់អា កាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្តិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕SP
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល។
បើគ្មានអ្វីប្រែប្រួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ដើម្បីដំណើរការចុះត្រួតពិនិត្យរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៩ មិថុនានេះ បានបើកកិច្ចប្រជុំជាមួយនឹងក្រុមការងារដែលពាក់ព័ន្ធ ដើម្បីរៀបចំផែនការការពារ សន្តិសុខ សុវត្ថិភាពជូនសម្ដេច ហ៊ុន សែន។ ក្នុងប្រជុំនេះដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
គួរបញ្ជាក់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្តិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕SP