ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សភាពការ ណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។
នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងដាក់ចេញទិស ដៅអនុវត្ត ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ។
របាយការណ៍ បញ្ជាក់ ថា «ក្នុងខែឧសភានេះសភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមាន លក្ខណៈ ស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខដោយប្រដាប់អាវុធឡើយ។ ប៉ុន្តែសភាពការណ៍ដែលត្រូវបានកត់សម្គាល់នោះគឺ ភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយព្រំដែនចំនួន២៥៧កន្លែង (ថៃ១កន្លែងត្រូវបានរុះ) ក្រោមហេតុផល បង្កើតប៉ុស្តិ៍សង្កេតការណ៍បង្ការ ជំងឺកូវីដ-១៩»។
ជាងនេះទៅទៀត បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងក្រៅតំបន់ដើម្បីទប់ស្កាត់ភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុក ដាក់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាពត៌មាន ក្នុងគោលដៅបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម៕ EB