ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិ ការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង នៅក្រសួងយុត្តិធម៌ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធម្មការ និងសាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះថា រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ដ្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ