កោតសរសសើរដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្ត ដាក់លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។សម្តេចថ្លែងកោតសរសើរបែប នេះក្នុងពិធីសំណេះ សំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងថាមកទល់ពេលនេះកម្ពុជា ទប់ស្កាត់បានល្អក្នុងកា រអនុវត្តនូវវិ ធានការបង្កា ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលស្របទៅនឹងស្ថានការណ៍ បណ្តាប្រទេសនា នាហា ក់មានការធូរស្រាលផងដែរ តែមិនមែនន័យថា ជាទីបញ្ចប់នាំឱ្យមានការធ្វេសប្រហែស ឬខ្វះការប្រុង ប្រយ័ត្ននោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជា  ត្រូវរងការជេរប្រមាថ ម៉ាកងាយ គ្រប់ទំរង់រូបភាព ក៏ប៉ុន្តែផ្ទុយម កវិញពេលនេះ ក្រុមគ្រូពេទ្យ យើងទទួលបានការកោតសរសើរ រហូតដល់មានអ្នកតាក់តែងនិពន្ធបទចំរៀងដោយដាក់ចំណងជើងថា កងទ័ពអាវស ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងក្រើនរំលឹកដល់បងប្អូ នប្រជាពលរដ្ឋបន្តរក្សាអនាម័យ ដោយអនុវត្តទៅតាមវិធានការ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់លាប់ជាប្រចាំថ្ងៃ។

 ក្នុងឱកាសនោះដែរសម្តេច ក៏បានថ្លែងអគុណប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការតាមរយៈ ការប្រើប្រាស់ វិធីការពារខ្លួននៅគ្រប់ទីកន្លែងតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងកោតសរសើរអរគុណចំពោះ បងប្អូនមកពីប្រទេសថៃ ជាង៩ម៉ឺននាក់ ដែលពុំបាននាំមកនូវជំងឺសូម្បីតែករណី។  ទន្ទឹមនឹងនេះកម្មករ-កម្មារការិនីជាង៩៥%ទទួលយកនូ វសំណូ មពររបស់រាជរដ្ឋាភិបាល ដែលឱ្យបន្តធ្វើការងារក្នុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ និងមានប្រមាណ៤ %ប៉ុណ្ណោះដែល ទៅស្រុកកំណើត ប៉ុន្តែពួកគេក៏បានបង្ហាញនូវការសោកស្តែងផងដែរ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ