ភ្នំពេញ ៖ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានស្នើឲ្យកម្ពុជាពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ដើម្បី បង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែង។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក Sudirman Haseng បានបញ្ជាក់ថា«ស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវ ចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ»។

ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ