នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកាបិទឡូហ្គោសញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រេីប្រាស់យានយន្តរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយកយានយន្តរបស់អង្គភាពទៅប្រេីប្រាស់ជាលក្ខណ:ឯកជន ឬបម្រេីឲ្យក្រុមគ្រួសារឡេីយ។

ជាពិសេសឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថាយានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បេីមិនដូច្នេះទេនឹងត្រូវមានវិធានការណ៍តាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ