ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តេីមពីថ្ងៃទីចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០បានឧត្តមសេនីយ៍ឯក សថេត បញ្ជាក់ថា "ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តេីមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ "។

ក្នុងឱកាសនោះដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាការជៀសផុតពីការផាកពិន័យ លោកឱត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានោះលោកស្នងការបញ្ជាក់ថា គ្រប់យានយន្តដែលល្មេីសច្បាប់ចរាចរណ៍ នឹងត្រូវធ្វេីការផាកពិន័យតាមច្បាប់ ហេីយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករយ:ពេល ៣ថ្ងៃ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ