កណ្ដាល ៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ដែលមានរឿងអាស្រូវមិនចេះចប់ មិនចេះហើយនោះ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការងារបណ្តោះអាសន្ន  ដោយឲ្យមកបង្ហាញខ្លួន រៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរងចាំការសម្រេចជាថ្មី។

 យោងតាមសេចក្តីសម្រេច ស្តីពី ការផ្អាកការងារបណ្តោះអាសន្នមន្ត្រី នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

នាពេលកន្លងមក ស្នងការរង ស្រេង សុខា មានរឿងមិនចេះចប់ មិនចេះហើយ បង្ហាញអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ភាពហ៊ឺហា បោះលុយដ៏សំញ៉ែងចូល ស្តីដណ្តឹងកូនក្រមុំ គេនៅអ្នកលឿងផ្តល់ថ្លៃទឹកដោះ ១០ម៉ឺនដុល្លារ រហូតដល់ល្បីផង ទទួលការរិៈគន់ផង ពីមជ្ឈដ្ឋានមន្ត្រីរាជការ ហើយអង្គភាព ប្រឆាំងអំពើពុករលួយក៏បាន ស្រាវជ្រាវពីបុគ្គលនេះ ផងដែរ។

 ឧត្តមសេនីយ៍ត្រី ស្រេង សុខា ហ៊ានចំណាយលុយពឹង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ១រូប រត់ការយកតំណែងជាអគ្គាធិការរង តែត្រូវបរាជ័យ ទោះយកលុយដាក់មុខក៏ដោយ ខណៈថ្នាក់លើស្គាល់ពីសាវតា បុគ្គលរូបនេះ បន្សល់ទុកនូវរឿងក្នុងតំណែង សាបព្រួសអំពើមិនគប្បីជៈឥទ្ធិពលដ៏អាក្រក់ក្នុងសង្គម ដែលមិនអាចជួយយិតយោងបាន ក្នុងការអន្តរាគមន៍ផ្តល់តំណែងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ