ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលើកឡើនោះទេ ការពិតជាករណីប្រព្រឹត្តិអំពើលួចដោយខ្លួនឯង ហើយប្រឌិតប្រាប់ម្ចាស់ផ្ទះនិងសមត្ថកិច្ចថាជាករណីប្លន់។
នៅថ្ងៃអង្គា ទី២១ ខែមេសា ឆ្នាំ២០២០ក្នុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ដ្រីម្នាក់ពេលម្ចាស់ផ្ទះមិននូវបែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់ អា ជើងខ្លួនឯង រួចរត់ទៅបំប៉ោងសភាពការណ៍ថាមានករណីចោរប្លន់យកលុយអស់ចំនួន២៥០០$ ដល់ពេលកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចុះមកធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងដើម្បីយកលុយទៅជួយក្រុមគ្រួសារសោះ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិ ថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះជាថៅកែមានឈ្មោះ មើម រ៉ូយ៉ាល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា។បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕SP