ស្នងការនគរបាលរាជធានីភ្នំពេញរំលឹកដល់ប្រជាពល រួមគ្នាដេីម្បីទប់ស្កាត់ព័ត៌មានមិនពិតទាក់ទងទៅនឹងវីរុសកូវីដ១៩
4 ឆ្នាំ មុន
ស្នងការនគរបាលរាជធានីភ្នំពេញរំលឹកដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ នេះបើយោងតាមគេហទំព័រហ្វេសបុករបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ។
បន្ថែមពីនោះស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា រួមគ្នាដេីម្បីទប់ស្កាត់ព័ត៌មានមិនពិតទាក់ទងទៅនឹងវីរុសកូវីដ១៩។សូមកុំផុសផ្សព្វផ្សាយអ្វីដែលមិនមែនជាការពិត ទាក់ទងទៅនឹងវីរុសកូវីដ១៩ ។ បេីមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ សមត្ថកិច្ចនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ៕